នាថ្ងៃចន្ទ ២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង ព្រមទាំងមន្រ្តីជំនាញ បានចូលរួមកិច្ចប្រជុំស្តីពី ការបូកសរុបលទ្ធផលនៃការរៀបចំមុខងារ និងភារកិច្ចរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមការដឹកនាំដោយ ឯកឧត្តមអគ្គលេខាធិការ
នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំមុខងារនិងភារកិច្ចរបស់មន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុរាជធានី ខេត្ដនិងមានការអញ្ជើញ ចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិក នៃក្រុមការងាររៀបចំមុខងារ និងភារកិច្ចរបស់ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត។ កិច្ចប្រជុំនេះធ្វេីឡេីងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងសម្អាតចុងក្រោយលើមុខងារភារកិច្ចរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រាប់ដាក់បញ្ចូលទៅក្នុងសេចក្តីព្រាងប្រកាសកំណត់មុខងារនិងភារកិច្ចរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។